សេចក្តីដកស្រង់សង្កថា ពិធីចែកសញ្ញាបត្រនិស្សិតនៃសាកលវិទ្យាល័យឯកទេសនៃកម្ពុជា
ខ្ញុំព្រះកុរណាខ្ញុំសូមក្រាបថ្វាយបង្គំព្រះតេជគុណគ្រប់ព្រះអង្គ ឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា លោកស្រី អ្នកនាង កញ្ញា! ថ្ងៃនេះខ្ញុំព្រះករុណាខ្ញុំ រីករាយដែលបានមកចូលរួមនៅក្នុងការផ្តល់សញ្ញាបត្រ សម្រាប់និស្សិត ៦២៥១ នាក់ នៃសាកលវិទ្យាល័យឯកទេសនៃកម្ពុជា។ អនុញ្ញាតអោយខ្ញុំព្រះករុណាខ្ញុំ សូមអភ័យទោស អំពីសំណាក់និស្សិតជាជ័យលាភី និងថ្នាក់ដឹកនំាទំាងអស់ ដែលថ្ងៃនេះជាថ្ងៃសម្រាកទេ បើនិយាយពីយោងតាមប្រតិទិន នៃការឈប់សម្រាកការភ្ជុំបិណ្ឌ ប៉ុន្តែពេលវេលារបស់ខ្ញុំព្រះករុណាខ្ញុំនោះ គឺពិតជាចង្អៀតពេកទៅហើយ ដូច្នេះអត់មានជម្រើសអ្វី ក្រៅតែពីការស្នើសុំថា កំណត់យកថ្ងៃហ្នឹង បើមិនយកទេ មានតែបញ្ជូនយកអ្នកផ្សេងមក។ ជាកុសលល្អដែរ សាកលវិទ្យាធិការ ចាន់ សុខុម ក៏ដូចជាសាស្ត្រាចារ្យ គណៈគ្រប់គ្រង និងនិស្សិតរបស់យើងយល់ព្រមទទួលនូវកម្មវិធីដ៏មមាញឹករបស់ខ្ញុំព្រះករុណាខ្ញុំនេះ។ ដំណើរវិវត្តន៍របស់សាកលវិទ្យាល័យឯកទេសនៃកម្ពុជា ខ្ញុំព្រះករុណាខ្ញុំ ពិតជាមានកិត្តិយសដោយសារតែច្រើនលើកហើយ ដែលខ្ញុំព្រះកុរណាខ្ញុំ បានចូលរួមនៅក្នុងការប្រគល់សញ្ញាបត្រសម្រាប់និស្សិតនៅសាកលវិទ្យាល័យឯកទេសនៃកម្ពុជានេះ។ ជាមួយនឹងមោទនភាពនេះ ជាមួយនឹងកិត្តិយសនេះ ខ្ញុំព្រះករុណាខ្ញុំ ក៏មានមោទនភាពជាមួយនឹងការវឌ្ឍនភាព នៃសាកលវិទ្យាល័យ ដែលបានពង្រីកខ្លួនតំាងពីតូចមកកាន់ធំ នេះជាដំណើរវិវត្តន៍មួយនៅក្នុងវិស័យអប់រំនៅក្នុងព្រះរាជាណាចក្រកម្ពុជា។ វាជាដំណើរស្របគ្នា ជាមួយនឹងដំណើរឈានឡើង នៃសាកលវិទ្យាល័យឯកទេសរបស់កម្ពុជា ដែលមកដល់ពេលនេះ មានចំនួន ៩ អាគារ ស្មើនឹង ៣៥៦ … Continue reading សេចក្តីដកស្រង់សង្កថា ពិធីចែកសញ្ញាបត្រនិស្សិតនៃសាកលវិទ្យាល័យឯកទេសនៃកម្ពុជា
Copy and paste this URL into your WordPress site to embed
Copy and paste this code into your site to embed